សិក្ខាសាលា សម្រាប់សេវាករអគ្គិសនី ស្តីពីប្រធានបទ៖ " ដែលបានប្រព្រឹត្តទៅ ថ្ងៃទី ១៤ ១៥ ១៦ ខែធ្នូ ឆ្នាំ ២០២២ នៅសាលប្រជុំ រោងចក្រអ៉ីមែកស៍អេឡិកទ្រីក ស្រុកក្រគរ ក្នុងខេត្ត ពោធ៏សាត់ ដោយមានភ្ញៀវកិត្តយសរហូតជាង ៦០ នាក់បានចូលរួមក្នុងសិក្ខាសាលាមួយនេះ និងមានការចែករំលែក បទពិសោធន៍ពីវាគ្មិនកិត្តិយស លោក ប៉ាន់ ចំរើន នាយក ឯកទេសប្រឹក្សារយោបល់(ពាណិជ្ជកម្ម ពន្ធ និង គណនេយ្យ) និងជានាយករដ្ធបាលនៃក្រុមហ៊ុន អេកូវីស វីអេស ឌី ខេ & ផាតនើរ ឯ.ក៕
សិក្ខាសិលានេះបានផ្តោតទៅលើប្រព័ន្ធគណនេយ្យពេញលេញសម្រាប់សេវាករអគ្គិសនី ការរៀបចំបញ្ជីគណនេយ្យអោយមានភាពងាយស្រួលនិង មានប្រសិទ្ធភាព ផ្តល់ពត័មានទាន់ពេលទៅលើហិរញ្ញវត្ថុ បង្កើនចំណូល បន្ថយចំណាយ និង ជំរុញប្រាក់ចំណេញ។
សូមអរគុណដល់ មន្ត្រីតំណាងមកពីអាជ្ញាធរអគ្គិសនីកម្ពុជា, ក្រុមការងារ E-Power CCL, ក្រុមការងារ EMAX Electric, ក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ, និងសេវាករអគ្គិសនី តំណាងជាង ៦០នាក់។